ព័ត៌មានជាតិ

តុលាការខេត្តកណ្តាលឃុំខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីជួញដូរសារសារធាតុញៀនខុសច្បាប់

កណ្តាលៈ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនមកកាន់សាលាដំបូងខេត្តកណ្តាលដើម្បីធ្វើការវិនិច្ឆ័យទោស។

បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីជួញដូរនៅស្រុកអង្គស្នួល កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានចៅក្រមស៊ើបសួរ លោក អីុ ម៉ាណូកា សំរេចចេញដីការឃុំខ្លួនលេខ១៦៥៦ដក.សឃខ/១៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន ទី០១ឈ្មោះ ផាត ផល្លី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទី២/ឈ្មោះរៀម ណាវីភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី០៣/ឈ្មោះហ៊ួន ម៉ាប់ភេទប្រុសអាយុ២៧ឆ្នាំ, ជនជាតិខ្មែរ មុខរបរជាងផ្សាដែក, ទី៤/ឈ្មោះ រៀម ង៉ែត ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបជាងសំណង់(ជាអ្នកប្រើប្រាស់) ស្នាក់នៅភូមិចំការស្លែងឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្ដាល។

សូមរំលឹកផងថា នៅវេលាម៉ោងខាងលើកម្លាំងអធិការនគរបាលស្រុក ផ្នែកជំនាញបានទទួលព័ត៌មានពីកំលាំងផ្ដល់មូលដ្ឋានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបកំលាំងសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបាន០១នាក់ប្រុសហើយត្រួតពិនិត្យ មុខសញ្ញារកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០១កញ្ចប់មធ្យមបន្ទាប់មកក៍ធ្វើការត្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀន០២កញ្ចប់មធ្យមក្នុងកញ្ចប់បារីហ្វីននៅផ្ទះជនល្មើស ឃាត់ខ្លួនស្រី០១នាក់ទៀត៕

photo_2016-08-22_18-51-06photo_2016-08-22_18-51-21photo_2016-08-22_18-51-54photo_2016-08-22_18-51-56photo_2016-08-22_18-51-59photo_2016-08-22_18-52-02

មតិយោបល់