ព័ត៌មានជាតិ

តុលាការខេត្តកណ្តាល ឃុំខ្លួនជនសង្ស័យ៣នាក់ ពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់

កណ្តាលៈ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនមកកាន់សាលាដំបូងខេត្តកណ្តាលដើម្បីធ្វើការវិនិច្ឆ័សទោស។

បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ០៣ នាក់ពាក់ព័ន្ធករណីជួញដូរនៅស្រុកស្អាង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានចៅក្រមស៊ើបសួរ លោក គឹម ម៉េង សំរេចចេញដីការឃុំខ្លួនលេខ១៦៦៦ ដកសឃខ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីបង្ក្រាបគ្រឿងញៀន ទី០១ឈ្មោះធឿន ថន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង បច្ចុប្បន្នស្នាក់នៅផ្ទះខាងប្រពន្ធនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ទី២-ឈ្មោះ ហួត ហីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងទី៣- ឈ្មោះ ភន ថង ភេទប្រុស ១៥ឆ្នាំ មុខរបរ កម្មករលាងម៉ូតូ ទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។

សូមបរំលឹកផងថា នៅថ្ងៃកើតហេតុ ក្រោយពីទទួលបានព័ត៌មាន ថាមានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ កម្លាំងអន្តរាគមន៍ស្រុកស្អាង សហការណ៍ជាមួយប៉ុស្តិ៍ក្រាំងយ៉ូវ បានឃ្លាំចាំនៅចំណុចកើតហេតុ ហើយប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា ០៣នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានធ្វើការឆែកឆេរ និងរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់ រួចក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដារ ១២៥cc ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B.5279 បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕

photo_2016-08-22_18-50-31photo_2016-08-22_18-50-37photo_2016-08-22_18-50-43

មតិយោបល់