ព័ត៌មានជាតិ

ដាច់ភ្លើងពីខណ្ឌមានជ័យ ដល់ខណ្ឌដង្កោ តាំងពីម៉ោងជាង២រសៀល នៅតែទាន់មាន

ភ្នំពេញៈ ចាប់ពីចំណុចភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដល់សង្កាត់ដង្កោ ខណ្ឌដង្កោ ប្រជាពលរដ្ឋនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ឡើងវិញឡើយរហូតមកទល់នឹងពេលនេះ។ ករណីនេះ អគ្គិសនីកម្ពុជា បានជូនដំណឹងថា ចរន្តអគ្គិសនី បានដាច់តាំងពីម៉ោងជាង២រសៀល។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២៖៤៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ (១)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ចាប់ពីភោជនីយដ្ឋាននាគទិព្វ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ (2)តាមបណ្តោយផ្លូវចម្ការដូង ចាប់ពីស្ពានដែកចម្ការដូងរហូតដល់ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះ ប្រជាពលរដ្ឋបានរអ៊ូរទាំយ៉ាងខ្លាំង ដោយអះអាងថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ យ៉ាងណាមិញ អគ្គិសនីកម្ពុជា ក៏បានបញ្ជូនក្រុមការងារទៅស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

edc

មតិយោបល់