កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ មានករណីលួចមានស្ថានទម្ងន់ទោសចំណុចភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ០២នាក់៖
១.ឈ្មោះ ពយ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល។ឃាត់ខ្លួន(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើកពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកករយៈពេល១២ខែ)។
២.ឈ្មោះ តឹង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)
វត្ថុតាងចាប់យក៖ ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកiPhone6+ របស់ជនរងគ្រោះ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២០និង៥០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកម្មវិធីបុណ្យនៅភូមិព្រែករុន ឃុំព្រែកគយវិញ ពេលជិះម៉ូតូមកដល់ចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រាប់តែជនសង្ស័យឈ្មោះ ពយ ផានិត និងឈ្មោះ តឹង បញ្ញា ជិះម៉ូតូម៉ាកC125 តាមមកឈប់ពីមុខម៉ូតូរបស់ជនរងគ្រោះដោយឈ្មោះ តឹង បញ្ញា កាន់កាំបិតបុង័តោភ្ជុងជនរងគ្រោះរួចស្រែកគំរាមកាប់បើមិនឱ្យទូរសព្ទ និងកាបូបលុយដោយមានការភ័យខ្លាចជនរងគ្រោះបានឲ្យទូរសព្ទដៃចំនួន ០២គ្រឿង និងកាបូបលុយទៅឲ្យជនសង្ស័យ យកបានហើយរួចបានជិះម៉ូតូគេចខ្លួនបាត់។
លុះព្រឹកឡើងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ទទួលបានពាក្យបណ្ដឹងខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំបានសហការជាមួយកំលាំងព្រហ្មទណ្ឌស្រុក ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារួចបានធ្វើការឃាត់ខ្លួនឈ្មោះ ពយ ផានិត មកប៉ុស្តិដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕
មតិយោបល់