ភ្នំពេញៈ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ជា សុចាន់ដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលួចមានស្ថានទម្ងន់ទោសមកធ្វើការបើកសវនាការជាសាធារណៈ។
ជនជាប់ចោទមានឈ្មោះ នុត សំណាង ហៅ សែន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានកញ្ញា វ៉ា សក្តា តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់ម៉ូតូចំនួន៧លើក ក្នុងទឹកដីរាជធានីភ្នំពេញ ប្រាកដមែន ដោយមានបក្ខពួកឈ្មោះ ធា ឈ្មោះ ផល ឈ្មោះ សីហា ឈ្មោះ មករា ឈ្មោះ ឌី និងឈ្មោះ វិទូ ហៅតួ។ ជនជាប់ចោទបានបន្តថា ខ្លួន និងបក្ខពួក ប្រើប្រាស់អាវុធខ្លី ដើម្បីភ្ជង់ប្លន់ម៉ូតូពីជនរងគ្រោះ រួចយកម៉ូតូទៅលក់ដើម្បីចែកលុយគ្នាចាយ និងចូលផឹកស៊ី។
សំណុំរឿងនេះ នឹងត្រូវតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/-mMLSRxjH4U
មតិយោបល់