បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះ ឡុង វុទ្ធី ហៅ វុធ អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មុខរបរកម្មករ) មកកាន់អធិការដ្ឋាននគបាលស្រុក។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ នៅថ្ងៃកើតហេតុខាងលើនាវេលាម៉ោង ប្រមាណ១២និង០០នាទី ត្រង់ចំណុចអូរដំបង ស្ថិតក្នុងក្រុមទី៩ ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់កាប់លើជនរងគ្រោះ) ដែលករណីនេះបង្កដោយជនសង្ស័យខាងលើយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ ចែម ហៅ រឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនប្រើកាំបិតកាប់ទៅលើជនរងគ្រោះបែបនេះគឺ ដោយសារខ្លួនមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះក៏ផ្តើមទៅជាកំហឹង និងស្ថិតដោយក្នុងស្ថានភាពស្រវឹងផងទើបប្រព្រឹត្តិបែបនេះ។
នៅពេលនេះ នគរបាលស្រុកភ្នំព្រឹក បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់