ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃនៅវត្តព្រែកថ្លឹង និងវត្តកែវមុន្នី ក្នុងសង្កាត់ព្រែកកំពិស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីអាវុធហត្ថក្រោមឱវាទ និងមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ លោកចៅសង្កាត់ស្តីទី លោក លោកស្រីប្រធាន អនុប្រធានភូមិ ព្រមទាំងក្រុមយុវជនបាននាំយកទៀនព្រះវស្សា ព្រមជាមួយទេយ្យវត្ថុជាច្រើនមុខទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រែកថ្លឹង និងវត្តកែវមុន្នីស្ថិតក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទេយ្យវត្ថុដែលបាននាំយកទៅប្រគេនដល់វត្តទាំង២រួមមាន ៖ ទៀនវស្សា២គូ, មី១០កែស, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, អង្ករ១០ការ៉ុង រួមទាំងបច័្ចយប្រគេនដល់វត្តទាំង២ខាងលើ និងបានផ្តល់ថវិកាជូនដល់តាជី យាយជីទាំង២វត្ត ព្រមទាំងក្រុមការងារយុវជនដែលបានចូលរួមក្នុងឱកាសនោះផងដែរ សរុបជាទឹកប្រាក់អស់ចំនួន ៥លាន២សែនរៀល ដោយក្នុងនោះមួយវត្តទទួលបាន : ទៀនវស្សា១គូ, មី៥កេស, ទឹកក្រូច៥កេស, ទឹកសុទ្ធ៥កេស, អង្ករ៥ការ៉ុង និងបច័្ចយក្នុងមួយវត្តចំនួន៥០ម៉ឺនរៀល ដោយឡែកតាជី យាយជី និងយុវជនក្នុងម្នាក់ៗទទួលបានថវិកា១ ម៉ឺនរៀលផងដែរ៕

មតិយោបល់