ព័ត៌មានជាតិ

ភោជនីយដ្ឋានគ្រឿងសមុទ្រមួយកន្លែង មានយីហោ អ៊ូហ៊ូសឺហាយ ត្រូវអគ្គិភ័យឆេះបំផ្លាញសម្ភារៈ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ ត្រូវបានភ្លើងឆេះបំផ្លាញសម្ភារ:មួយចំនួន កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ធ្វើឲ្យខូចខាតឆេះសម្ភារ:ម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង ទទឹង ០,៥០ម៉ែត្រ x ២ម៉ែត្រ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (១២ម៉ែត្រ x ១៨ម៉ែត្រ) ។

កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានអន្តរាគមន៍បាញ់ឲ្យរលត់នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក ៕

មតិយោបល់