ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ សុក្រ ទី២៥ខែមករាឆ្នាំ២០១៩នៅចំណុចមុខវត្តក្តីចាស់ ក្នុងភូមិបាក់ខែង សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះ (សព) មានឈ្មោះញឹម ផន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ មានប្រពន្ធនិងកូនតូចមួយ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េមួយគ្រឿង ពណ៍ខៀវ ពាក់ស្លាក់លេខភ្នំពេញ 2Y.8042 ដឹកបន្លែ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៦អា មកដល់ចំណុចកើតហេតុ បានឈប់ដោយមិនបានដាក់ សញ្ញាបំភ្លឺនោះទេ ស្រាប់តែមានម៉ូតូមួយគ្រឿង ឌ្រីមសង់ ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ បិតពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BM.0973 ជិះតាមបណ្តោយផ្លូវជាតិ៦A ស្របទិសគ្នា មិនប្រយ័ត្ន ក៏បុក ចំកាងដែកខាងក្រោយ បណ្តាលឲ្យបាក់កស្លាប់តែម្តង។
ក្រោយកើតហេតុ តៃកុងរថយន្តបានបើករថយន្ត ចេញពីកន្លែងកើតហេតុ ប្រហែល៣០០ម៉ែត្រទៅ៤០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់