ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនបុកបង្គោលគីឡូ ស្លាប់ភ្លាមៗនៅនឹងកន្លែង!

​កណ្តាល: មានករណីបុរសម្នាក់ ជិះម៉ូតូបុកបង្គោលគីឡូបង្ហាញទិស(ភ្នំពេញ សៀមរា) បណ្តាលឲ្យស្លាប់។
កើតហេតុនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវ៧០អា ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AZ.0134។

នៅយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពី រកាកោង ទិសដៅពីជើងមកត្បូងតាមផ្លូវលេខ៧០អា លុះមកដល់ចំណុចកើតហេតុ ក៏បានបុកបង្គោលស្លាកសញ្ញាប្រាប់ទិស(ភ្នំពេញ-សៀមរាប) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

សាកសព ត្រូវបានជំនាញចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់