ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ត៍កាកាបទី១ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងការចង្អុលណែនាំផ្ទាល់ពីអធិការ ខណ្ឌពោធិសែនជ័យ​ នៅថ្ងៃទី០៧ខែ មិថុនាឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី លោក ទូច ទី ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១បានដឹកនាំមន្ត្រីក្រោមឲ្យវ៉ាតចេញល្បាតដើម្បីទប់ស្កាតបទល្មើសកុំឲ្យកើតមានឡើងក្នុងមូលដ្ឋានលុះល្បាតមកដល់ចំណុចភូមិ ប៉ប្រកខាងជើង សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៍ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ហើយបានការឃាត់ខ្លួនមកកាន់ប៉ុស្តិ៍កាកាបទី១តាមពាក្យបណ្ដឹងជនរងគ្រោះ ដែលបានបាត់ម៉ូតូ០១គ្រឿងម៉ាកស្កូបីពណ៍( ស)ពាក់ស្លាកលេខកំពង់ស្ពឺ1L-7577 ដែលជនសង្ស័យធ្វើសមក្មភាពលួចបានហើយដោះស្លាកលេខមកដាក់ ម៉ូតូ០១គ្រឿងម៉ាកHogda C125 ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1L-7577 ដើម្បីធ្វើសមក្មភាពបន្តតែត្រូវសមត្តកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង។
ស្ដីពីករណី: (លួចម៉ូតូ)
•ជនសង្ស័យទី១ឈ្មោះ ជុយ ចយ ភេទហៅ ចយប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ មុនពេលចាប់ខ្លួន។

•ជនសង្ស័យទី២ឈ្មោះ ពុធ ទ្រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីស្រុកកណើតស្នាក់នៅភូមិ អំពិលលើក ឃុំ អំពិល ស្រុក កំពង់សៀម ខេត្ត កំពង់ចាម។
•ជនសង្ស័យទី៣ ឈ្មោះ នួន ប៊ុនស៊ូ ភេទ ប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើត ភូមិ មន្ទីឃុំ ព្រៃកក់ ស្រុក ស្ទឹងត្រហ់ ខេត្តកំពង់ចាម។
•សម្ភារ:វត្តុតាំងដកហូតរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាកHogda C125ពណ៍ខ្មៅ ពាក់ស្លាក់លេខកំពង់ស្ពឺ 1L-7577 នឹងវត្តុតាង ដែកចុងស្រួចចំនួន០២ ទុកប្រើសម្រាកកាច (ក)ម៉ូតូ សោរខ្សៀលេខះ៨ចំនួន០២ នឹងដង្កាប់ចំនួន០២ ព្រមទាំងឧបការណ៍មួយចំនួនទៀតដែលជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាពលួច។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

 

មតិយោបល់