ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃ អង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជា យោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ និងឆក់កាបូប) ចំនួន០២ករណីផ្សេងគ្នា និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់ មកកាន់ស្នងការដ្ឋាននោះគឺ៖

១-ឈ្មោះ ហេង សៀងហួរ ហៅហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ធា ឆេង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថាក្នុងរយ:ពេលកន្លងទៅ មុខសវញ្ញាខាងលើ និងបក្ខពួកផ្សេងទៀត បានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃនិងឆក់កាបូប) យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។ ផ្តើមចេញពីបញ្ហានេះ សមត្ថកិច្ចស្រាវជ្រាវនិងឃាត់ ខ្លួនបានជាបន្តបន្ទាប់ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនបន្ត ៕

មតិយោបល់