ព័ត៌មានជាតិ

ករណីពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យចំរើនព្រះជន្មបណ្តាលឲ្យជនរងគ្រោះ១៣នាក់ត្រូវបញ្ជូនទៅសង្គ្រោះ

សៀមរាបៈ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៩និង០០ នាទីព្រឹក មានករណីពុលនំបញ្ចុក នៅចំណុចផ្ទះកម្មវិធីបុណ្យចំរើនព្រះជន្មរបស់ ឈ្មោះ សាន់ ក្រួច ភេទប្រុស អាយុ ៦៤ឆ្នាំ ភូមិ គោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

ជនរងគ្រោះសរុប ១៣ នាក់ ស្រី ០៦ នាក់៖
១-ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ
២-ឈ្មោះ សៀន ប៉ប់ ភេទ ស្រី អាយុ ៤៥ ឆ្នាំ
៣-ឈ្មោះ ក្រូច ស្រី ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៤-ឈ្មោះ លាត ហ៊ីង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ
៥-ឈ្មោះ រុំ រ៉ង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ
៦-ឈ្មោះ អ៊ាម អុី ភេទប្រុស អាយុ ៤៨ ឆ្នាំ
៧-ឈ្មោះ ឡាត ណូត ភេទប្រុស អាយុ ៥៦ ឆ្នាំ
៨-ឈ្មោះ សៀវ សៅ ភេទស្រី អាយុ ១២ ឆ្នាំ
៩-ឈ្មោះ សាន់ សៀវ ភេទ ប្រុស អាយុ ៥៩
១០-ឈ្មោះ តក់ រុំា ភេទ ស្រី អាយុ ៥៧ ឆ្នាំ
១១-ឈ្មោះ នាត សារៀន ភេទស្រី អាយុ ១១ ឆ្នាំ
១២-ឈ្មោះ នាត សារ៉ាន់ ភេទស្រី អាយុ ០៩ ឆ្នាំ
១៣-ឈ្មោះ បាន សាមឿយ ភេទ ស្រី អាយុ ៨ ឆ្នាំ

ជនរងគ្រោះ ទាំង១៣នាក់ មានស្រី ០៦ នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ក្រូចគរ បញ្ចូនមកសង្រ្គោះនៅមណ្ឌលសុខភាពក្រូចគរ ក្នុងនោះម្នាក់ឈ្មោះ ថូវ ប្រុក ភេទ ប្រុស អាយុ ៣០ ឆ្នាំ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។
ក្រោយពីទទួលព័ត៌មានលោកអធិការបានបញ្ជាកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងពិនិត្យធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ។

ចំពោះស្ថានភាពសុខភាពរបស់ជនរងគ្រោះទាំង ១២នាក់ និង ០១នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកមានសភាពល្អ។

ក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

 

មតិយោបល់