បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ស្ថិតត្រង់ចំណុចក្រុមទី១៦ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះពលរដ្ឋចំនួន០៣ខ្នង ខូចខាតទាំងស្រុង០២ខ្នង និងខូចខាត២០% ចំនួន០១ខ្នង ។
យោងតាមរបាការណ៍របស់ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា លំនៅដ្ឋានរងការខូចខាតក្នុងគ្រោះអគ្គិភ័យនេះមាន៖
ម្ចាស់ផ្ទះទី១.ឈ្មោះ ហេង ហៀប ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ។ ការខូចខាតរួមមាន៖
-ផ្ទះតម្កល់ថ្មក្រោមឈើលើ ទំហំ៨ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ (ខូចខាតទាំងស្រុង) -ទូទឹកកក០១គ្រឿង (ខូចខាតទាំងស្រុង) -ម៉ាស៊ីនត្រជាក់០១គ្រឿង (ខូចខាតទាំងស្រុង) -សម្ភារ:មួយចំនួនធំ (ខូចខាតទាំងស្រុង) ។ សរុបការខូចខាតជាថវិកាប្រហែល១០០លានរៀល (មួយរយលានរៀល) ។
ម្ចាស់ផ្ទះទី២.ឈ្មោះ ហេង ហុន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល សម្ភារៈខូចខាតក្នុងគ្រោះអគ្គិភ័យនេះរួមមាន៖ -ផ្ទះតម្កល់ទំហំ ៤ម៉ែត្រ X ៥ម៉េត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាតទាំងស្រុង) -រថយន្តធុនតូច០១គ្រឿង (ខូចខាតទាំងស្រុង) -ម៉ូតូ០១គ្រឿង (ខូចខាតទាំងស្រុង) -សម្ភារៈក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង) ។
សរុបខូចខាតជាទឹកប្រាក់ប្រហែល ១២០លានរៀល (មួយរយម្ភៃលានរៀល) ។ ម្ចាស់ផ្ទះរងគ្រោះទី៣.ឈ្មោះ ហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោលក្នុងនោះសម្ភារៈដែលខូចខាតរួមមាន៖ -ផ្ទះតម្កល់ថ្មក្រោមឈើលើទំហំ ៨ម៉ែត្រ X ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មនិងក្តារ (ខូចខាត២០%) ។ សរុបការខូចខាតជាទឹកប្រាក់ប្រហែល ៤លានរៀល (បួនលានរៀល) ។
លោកអធិការបានបន្ត ឲ្យដឹងថា គ្រោះអគ្គិភ័យលើលំនៅដ្ឋានទាំងបីខ្នងនេះ សរុបការខូចខាតរួមជាទឹកប្រាក់ប្រហែល២២៤លានរៀល (ពីររយម្ភៃបួនលានរៀល) ប៉ុន្តែមិនមានរងរបួសដល់មនុស្សទេ ។ ចំពោះមូលហេតុគឺបណ្តាលមកពីឈ្មោះ រីម អ៊ីម ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ហេង ហុន ស្រវឹងស្រាឈ្លោះជាមួយប្រពន្ធក៏ដុតម៉ូតូខ្លួនឯង បណ្តាលឱ្យចេះរាលដាលដល់ផ្ទះខ្លួន និងផ្ទះបងប្អូនបង្កើត០២ខ្នងទៀតតែម្តង ។
ក្នុងករណីនេះ កម្លាំងនគរបាលស្រុកថ្មគោលបានអន្តរាគមន៍ ចេញរថយន្តពន្លត់អគ្គិភ័យស្រុកចំនួន០១គ្រឿង និងរថយន្តច្នៃដឹកទឹក ០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន (ឡានធំ០២ តូច០២) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ រីម អ៊ីម ជាបង្កអោយមានគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងអធិការនគរបាលស្រុកឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់