ភ្នំពេញៈ នៅវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ ឆេះតូបលក់គ្រឿងបន្លាស់ និងជួសជុលទូរស័ព្ទ នៅណុចផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ ម៉ម វិចិ្ឆកា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ និងជួសជុលទូរស័ព្ទ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ប្រភេទសំណង់៖ តូចធ្វើពីបេតុងប្រក់ស័ង្កសីទំហំ (០៣ម៉ែត្រ X០៤ម៉ែត្រ ) ។ ខូចខាតសំភារៈមួយចំនួន ។ មូលហេតុ៖ ទុសេ្សចរន្តអគ្គិសនី ។
រថយន្តពន្លត់អគ្គិភ័យ៖ ០២គ្រឿង ។ ១/ រថយន្តស្នងការចំនួន០១គ្រឿង ។ ២/ រថយន្តស្រាបៀកម្ពុជាចំនួន០១គ្រឿង ។
-ប្រើប្រាស់ទឹកសរុបស្មើ១២គីម ។ ករណីខាងលើពន្លត់ចប់ នៅម៉ោង២០និង៣០នាទីថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់