ក្រចេះៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅវេលាថ្ងៃត្រង់ទី១១ ខែមិថុនា បានចុះធ្វើការបង្ក្រាប ករណីទទួលផលចោរកម្ម មួយករណី ស្ថិតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី។
ក្នុងប្រតិបត្តិការណ៍នោះ នគរបាលបានចាប់ឃាត់ខ្លួនមនុស្ស៣នាក់ រួមមាន ១នាក់ជាម្ចាស់ផ្ទះ និងបក្ខពួកពីរផ្សេងទៀត។ ជាមួយគ្នានោះ ក៏រឹបអូសបានម៉ូតូ២គ្រឿង ព្រមទាំងឧបរកណ៍ដែលពួកគេកែច្នៃទុកសម្រាប់ឆបោក បានមួយចំនួនធំ។
ក្រោយការឃាត់ខ្លួនជនទាំងនេះត្រូវបាននាំខ្លួនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដេីម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់