ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ករណីលួចម៉ូតូ

ព្រះសីហនុ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២.៣០នាទីទាបភ្លឺ ស្ថិតនៅចំណុច ក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច (លួចម៉ូតូ ) ០១កើតឡើង បង្កដោយជន សង្ស័យចំនួន០២នាក់៖

១.ឈ្មោះ ហុច តូច ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២.ឈ្មោះ សេង ហេង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅគ្មានស្លាកលេខម្ចាស់ឈ្មោះ ភួង រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរ មុខរបរមេភូមិ រស់នៅចំណុចកើតហេតុខាងលើ។ ខណះពេលម្ចាស់បានទុកម៉ូតូនៅមុខផ្ទះហើយជនសង្ស័យទាំង២បានធ្វើសកម្មភាពលួចបណ្ដើរម៉ូតូចេញ រួចក៏ត្រូវបានម្ចាស់ម៉ូតូរាយការណ៍ជូនសមត្ថកិច្ច ហើយក៏បានធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំ រឿងតាមនីតិវិធីច្បាប់៕

 

មតិយោបល់