បាត់ដំបងៈ កាលពីថ្ងៃសោរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង១0នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរវស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបវេល ធ្វើការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងក្នុងបទល្មើសជាក់ស្តែង ។
ជាលទ្ធផលបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន0១នាក់ឈ្មោះ ឡៅ ស៊ីនួន ហៅមុំ ភេទស្រី អា យុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន១៤ថង់ សង្ស័យមានសារធាតុញៀន ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូក មានអក្សរ បរទេស (WY) លើចំហៀងគ្រាប់នីមួយៗចំនួន១០២គ្រាប់ សង្ស័យមានសារធាតុញៀន ។ -ទូរស័ព្ទដៃចំនួន0២គ្រឿង ។
នៅពេលឃាត់ខ្លួននេះជនសង្ស័យឈ្មោះ ឡៅ ស៊ីនួន ហៅមុំ មានដីកាបង្គាប់ឱ្យនាំខ្លួនលេខ១៤៦ ត.ព្រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។
បច្ចុប្បន្ននគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីបន្ត ៕
មតិយោបល់