កោះកុងៈ នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទី មានករណីប្រទះឃើញសាកសពមនុស្សចងកសម្លាប់ខ្លួន ទីតាំងស្ថិតត្រង់ចំណុចព្រៃរបោះខាងជើងផ្លូវជាតិលេខ៤៨ ក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។
សាកសពភេទប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ លាយស និងស្វាយ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានសភាពហើមនិងធុំក្លិន (មិនទាន់ស្គាល់អត្តសញ្ញាណ) ។
ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងជំនាញ អធិការនគរបាលស្រុក និងក្រុមគ្រូពេទ្យ បានចងខ្សែសុវត្ថិភាពកន្លែងសាកសពរួចរាល់អស់ហើយ ដើម្បីរង់ចាំថ្ងៃស្អែកទើបអនុវត្តកិច្ចការងារបន្តទៀត ព្រោះជិតយប់ជួបការលំបាកក្នុងការពិនិត្យ និងបូជាសាកសព ៕
មតិយោបល់