ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនតៃកុងរថយន្ដហ៊ីយ៉ាន់ដាយ កិនបុរសម្នាក់ស្លាប់ និងរបួស៣នាក់ ទៅតុលាការ

ភ្នំពេញៈ សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនតៃកុងរថយន្ដហ៊ីយ៉ាន់ដាយ កិនបុរសម្នាក់ស្លាប់ និងរបួស៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី ។

យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា តៃកុងរថយន្ដបង្កមានឈ្មោះ ឡាយ សុផាត ភេទប្រុស អាយុ៤១ ឆ្នាំមានទីលំនៅភូមិរំរលោង សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្ដកំពុងស្ពឺ ។ ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ទាន ដាវុធ អាយុ៤២ឆ្នាំ ស្នាក់នៅម្តុំបឹងសាឡាង ខណ្ឌទួលគោក រីឯប្រពន្ធ និងជនរងគ្រោះ២នាក់ជិះម៉ូតូផ្សេងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ពុំស្គាល់ឈ្មោះនៅឡើងទេ ។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ធ្នូ ២០១៧ មានរថយន្តធុនធំដឹកទំនិញមួយគ្រឿងដែលពាក់ស្លាកលេខព្រះសីហនុ 3A-3336 បានបើកឡើងស្ពានព្រះមុន្នីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានជ្រុលទៅបុកនិងកិនម៉ូតូ ម៉ាក ហុងដាឌ្រីម និងម៉ូតូ ។របស់២នាក់ប្តីប្រពន្ធ បណ្តាលឲ្យប្តីស្លាប់ក្រោមកង់រថយន្ត ប្រពន្ធរបួសធ្ងន់ និងបុកម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer X បណ្ដាលឲ្យរបួស៣នាក់ ស្លាប់១នាក់ភ្លាមៗនៅកន្លែងកើតហេតុ៕
https://youtu.be/jNVjrRSeyo0

មតិយោបល់