ភ្នំពេញៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត ត្រង់ចំណុចមុខបូរីវីខេ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ ក្រោយពេលបញ្ចូនទៅគ្លីនិចឯកជនម្លិះដង្កោ និងមនុស្សប្រុសម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ ។
១/ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-4725 អ្នកបើកបរមានឈ្មោះ ហួត ធារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅស្ថិតនៅភូមិត្រែង ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់ក្រោយពេលបញ្ចូនទៅគ្លីនិចឯកជនម្លិះដង្កោ ។
+ អ្នករួមដំណើរពីក្រោយមានឈ្មោះ ញ៉ មករា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅស្ថិតក្នុងភូមិត្រែង ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅគ្លីនិចឯកជនម្លិះដង្កោ (ពាក់មួកសុវត្ថិភាព)។
២/ភាគីរថយន្តម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-5961 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកើតហេតុបាត់)។
ករណីនេះ មុនកើតហេតុជនរងគ្រោះបានឆាតប្រាប់ប្រពន្ធថា អូនចាំញ៉ាំបាយជុំគ្នា បងទៅដល់ឥឡូវហើយ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្សល់ទុកកូន ២នាក់ ឲ្យកំព្រា។
បច្ចុប្បន្ន គ្រោះថ្នាក់ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចំណែកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់