ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យម​នុស្សម្នាក់រងរបួសធ្ងន់

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងម៉ូតូ បញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ២៥-២៦ ស្ថិតក្នុងភូមឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន០១នាក់ ។

មន្រ្តីនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា៖ ១-ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ អុល អូន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ (រងរបួសជង្គង់ខាងស្ដាំធ្ងន់) មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ២-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឯល សិកគីរីន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ទិសដៅពីកើតទៅលិច (មិនមានរងរបួស) ។ ជនរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្នំពេញ ។

មូលហេតុ៖ ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ បើកបរមិនប្រកាន់ស្ដាំ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ វត្ថុតាងទាំងពីរគ្រឿង ផ្នែកជំនាញបានផ្ញើនៅប៉ុស្តិ៍រដ្ឋបាលជីខលើជាបណ្ដោះអាសន្ន រង់ចាំផ្នែកជំនាញធ្វើការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់