ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួ​ន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងនេះ បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៩៩ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួននោះ ស្រាប់តែរថយន្តទាំងពីរ គ្រឿងនេះបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះ ទេ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនដឹងពីមូលហេតុនោះទេ គឺមិនមាន ប្រភពមួយណាបញ្ជាក់ប្រាប់ឲ្យដឹង ។ ចំណែកតៃកុងរថយន្តទាំងពីរនោះវិញ មិនឃើញនៅកន្លែងកើតហេតុនោះឡើយ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ។ ករណីនេះ​ ក្រុមការងារយើងខ្ញុំមិនទាន់ដឹងថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺរវាងរថយន្តម៉ាកព្រូស និងរថយន្តម៉ាកសឺដែស បានបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ។ ចំណែកមនុស្សគ្មានរងរបួសនោះទេ ៕

មតិយោបល់