ព័ត៌មានជាតិ

រថយន្តJeepមួយគ្រឿង បន្ទាប់ពីប៉ះទង្គិចជាមួយតូយ៉ូតាព្រូស បានរេចង្កូតបុកទ្វារផ្ទះពលរដ្ឋនិងបង្គោលភ្លើង រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាកព្រូស មួយគ្រឿង និងរថយន្តស៊េរីទំនើបម៉ាក Jeep បើកបរប៉ះទង្គិចគ្នា បណ្តាលឲ្យជ្រុលទៅបុក ទ្វារផ្ទះពលរដ្ឋនិងបង្គោលភ្លើង រងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ២៩៤ ។ លុះពេលបើក មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រូស បើកបរស្របទិសដៅគ្នា បានបើកបត់ភ្លាមៗ បណ្តាលឲ្យប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាក Jeep មួយគ្រឿងនេះ​ បានរេចង្កូតជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋនិងបង្គោលភ្លើង ទៅមុខ លែងរួច និងបង្កឲ្យរងការខូចខាត ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះមកស្ទូចយករថយន្តនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅផ្នែកជំនាញ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់