ក្រុមហ៊ុន Coca-Cola បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងធ្វើការកាត់បន្ថយបុគ្គលិកនៅក្នុងប្រទេសចិន ជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្គលិកសកល ដើម្បីជំរុញឲ្យក្រុមហ៊ុនភេសជ្ជៈមួយនេះទប់ទល់បាននូវបញ្ហាដែលកំពុងប្រឈមមុខមួយចំនួននៅក្នុងប្រទេសចិន។
Coca-Cola មិនបានបញ្ជាក់ពីចំនួនបុគ្គលិកដែលត្រូវកាត់បន្ថយនោះទេ ប៉ុន្តែបើតាមគម្រោងនោះ នឹងកាត់បន្ថយប្រមាណជា ១.៦០០ ទៅ១.៨០០នាក់ នៅជុំវិញពិភពលោក ហើយការកាត់បន្ថយនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមិនបានប៉ះពាល់ដល់ការផលិត និងការលក់ឡើយ។
Coca-Cola ជាក្រុមហ៊ុនភេសជ្ជៈពេញនិយមជាងគេនៅក្នុងប្រទេសចិន ដោយបានគ្រប់ដណ្ដប់ទីផ្សារភេសជ្ជៈបានជាង ៦៧ភាគរយ ដោយកាលពីឆ្នាំ ២០១៤ កន្លងទៅបរិមាណអ្នកប្រើប្រាស់បានកើនឡើង ៩ភាគរយ ប៉ុន្តែប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ ២ភាគរយ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា ប្រជាជនពេញវ័យមួយចំនួនប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺមួយទៀត ដែលកើតឡើងដោយសារការផឹក Coca-Cola ចំណែកនៅឥណ្ឌា រដ្ឋាភិបាលបានឲ្យ Coca-Cola ធ្វើការពិនិត្យទៅលើគុណភាពឡើងវិញ បន្ទាប់ពីរកឃើញថានៅក្នុងភេសជ្ជៈ Coca-Cola សម្បូរដោយជាតិ-ស្ក៕
មតិយោបល់