បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រីកុយហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី និងបន្តដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះនៅចំណុវក្រុមទី០៤ភូមិកោងកាងឃុំបន្សាយត្រែងស្រុកថ្មគោលខេត្តបាត់ដំបងលោកវរសេនីយ៍ទោសេងលុចអធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំបន្សាយត្រែងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចុះបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់១.ឈ្មោះឆៃ ឆេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ២.ឈ្មោះអឿន ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល និង៣.ឈ្មោះសៀង ថាវី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធរស់នៅជាមួយគ្នា។
វត្ថុតាងចាប់យកបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៧ថង់តូចទម្ងន់៣,៧៧ក្រាម-ដែកកេះចំនួន០២-បំពង់សំរាប់ជក់គ្រឿងញៀនចំនួន០១-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀចំនួន០១-ការបូបពណ៌ខៀវចំនួន០១-ទូរស័ព្ទដៃចំនួន០១ចាស់-សំភារៈសំរាប់ច្រកគ្រឿងញៀនមួយចំនួន-ដបសំរាប់ជក់គ្រឿងញៀនចំនួន០១។
ករណីនេះជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់