ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាំងគេទាំងយើង នរណាមិនធ្លាប់ស្តាប់ បទ Mascara «ទឹកភ្នែក» របស់លោកខាយ? ពេលនេះកំពុង ផ្ទុះខ្លាំងក្នុង TikTok

(ភ្នំពេញ)៖ បទចម្រៀងត្រូវបានចាត់ទុកថាជាចំណីអាហារនៅពេលគេពិបាកចិត្ត អស្សុក ឬមុនចូលគេង ព្រោះតែអត្ថន័យ និងបទភ្លេង រួមនិងទឹកដមសំឡេងម្ចាស់ចម្រៀងផងដែរ ប៉ុន្តែបទចម្រៀងមួយចំនួនផលិតចេញមិនបានប៉ុន្មានហើយក៏ស្ងាត់បាត់វិញ ហើយបទខ្លះទៀតនៅតែបន្តការគាំទ្រ រហូតដល់ហ្វេនខ្លះ Cover បទម្ចាស់ដើម ផុសក្នុងប្រពន្ធបណ្តាញសង្គមផ្សេងៗ។

ទន្ទឹមនឹងនេះបទចម្រៀងដែលផ្ទុះការចាប់អារម្មណ៍ និងឆក់យកស្រទាប់បេះដូងពីមហាជននោះគឺបទ Mascrara ទឹកភ្នែក របស់លោក ខាយ ដែលបានផុសក្នុង Channel YouTube របស់លោក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ អ្វីដែលកាន់តែចាប់អារម្មណ៍ គឺបទនេះកំពុងពេញនិយមយ៉ាងខ្លាំង លើបណ្តាញសង្គម TikTok។

ដោយម្ចាស់ TikTok មួយចំនួនកាត់បទនេះត្រឹមឃ្លា «ទឹកភ្លែកដក់លើម៉ាស្ការ៉ា ស្រក់ចូលក្នុងកែវស្រា នរណាទទួលខុសត្រូវ លាបក្រែមពណ៌ក្រហមឆ្អៅ រ៉ូបវាលខ្នងពណ៌ខ្មៅ អង្គុយសោកសៅម្នាក់ឯង…» ដែលនៅក្នុងនោះមានតារា TikTok ដ៏ល្បីដូចជា Sok Lin, Mr-Zz Seng, Fongdy , ចែជឿន នឹងអ្នកលេង TikTok ច្រើននាក់ដែលធ្វើត្រាបតាមបទនេះ។

មតិយោបល់