កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី ចំណុចក្នុងបុរីព្រែកតាទែន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះ៣នាក់រួមមាន៖ ១-ឈ្មោះ ស្វាយ ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិ តាត្រាវ ឃុំកំពង់តាច ស្រុក រមាសហែក ខេត្ត ស្វាយរៀង មានទីលំនៅបច្ចុប្បន្នស្នាក់នៅធ្វើការសំណង់ក្នុងបុរីមនោរម្យព្រែកតាទែន ភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
២-ឈ្មោះ នៅ ផាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅ បច្ចុប្បន្នស្នាក់នៅធ្វើការសំណង់ក្នុងបុរីមនោរម្យព្រែកតាទែន ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល ។
៣-ឈ្មោះ ភឹង រ៉ាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅធ្វើការសំណង់ក្នុងបុរីមនោរម្យព្រែកតាទែន ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់ ១-ឈ្មោះ ផាន ធីដា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិ ស្វាយជំរៅ ឃុំ ស្វាយយា ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀងមានទីលំនៅបច្ចុប្បន្នស្នាក់នៅធ្វើការសំណង់ក្នុងបុរីមនោរម្យព្រែកតាទែន ភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
២-ឈ្មោះ ស្វាយ វិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់តាច ស្រុករមាសហែក ខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្នស្នាក់នៅធ្វើការសំណង់ ក្នុងបុរីមនោរម្យព្រែកតាទែន ភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖ -កាំបិតបុ័ងតោ ដងឈើ០១ ប្រវែង ៣០សង្ទីម៉ែត្រ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់