ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃច័ន្ទ ៦កើត ខែអសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ ថោង សុផល ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរជាងភ្លើង ។
- មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
- ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០៣ខ្នងផ្ទះ ។
- ខូចខាតសម្ភារៈឆេះផ្ទះអស់ចំនួន៣ខ្នង រួមទាំងសម្ភារៈអស់២ខ្នងផ្ទះទាំងស្រុង នឹង០១ខ្នង យកសម្ភារៈចេញបាន ។
ស្លាប់មនុស្ស: គ្មាន ។
របួសមនុស្ស: គ្មាន ។
កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយាល័យ អគ្គិភ័យ: ចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកអស់០៤ រថយន្ត ស្មើនឹង១៦ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍:
- រថយន្តក្រសួងមហាផ្ទៃចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់០២ រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។
- រថយន្តសាលាខណ្ឌច្បារអំពៅចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្ត ស្មើនឹង០៤ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៣ គ្រឿង ប្រើប្រាស់អស់ចំនួន០៣ រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។
- រថយន្តបុរីប៉េងហួតចំនួន០៣ គ្រឿង ប្រើប្រាស់អស់ ចំនួន០៣ រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។
- ពន្លត់ចប់: នៅវេលាម៉ោង០៨និង១០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់