ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ត្រូវរថយន្តដឹកស៊ីម៉ងត៍កិនកង់ និងកិនក្បាលបែកចេញខួរ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស៊ីម៉ងត៍កិនកង់ និងកិនក្បាលបែកចេញខួរ បណ្ដាលឲ្យក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំស្លាប់ភ្លាមៗ ស្ថិតក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ ចំពោះអ្នកបើករថយន្ត បានចុះរត់គេចបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់