ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់សកម្មម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកក្រគរ

ពោធិ៍សាត់: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២២ នាវេលាម៉ោង ១០និង១០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនមុខសញ្ញាចោរឆក់សកម្ម(៤ករណី)ចំនួន០១នាក់ និងម៉ូតូចំនួន ០១គ្រឿង នៅក្នុងក្រុងពោធិ៍សាត់ ឈ្មោះ រ៉ាយ រតនា (ហៅដូង) ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រគល់ឲ្យមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដែលពាក់ព័ន្ធក្នុងករណីឆក់ចំនួន ០៤លើកនៅក្នុងពោធិ៍សាត់។

-ករណីទី១: ធ្វើសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទី នៅចំណុចផ្សារលើ ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(បានសម្រេច)
-ករណីទី២: ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី នៅចំណុចភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(មិនបានសម្រេច)
-ករណីទី៣: ធ្វើសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងវេលាម៉ោង៧:១០នាទីព្រឹក នៅចំណុចខាងវត្តកែវមុន្នី ស្ថិតនៅភូមិកែវមុន្នី សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(បានសម្រេច)
-ករណីទី៤: ធ្វើសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦:១០នាទី នៅចំណុចភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(បានសម្រេច)

-បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ ០១គ្រឿង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់