ព័ត៌មានជាតិ

ផឹកស្រាជាមួយគ្នា ហើយជនរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួនក៏ទាស់ពាក្យសំដីគ្នាយកចបកាប់វាយបណ្តាលឲ្យរងគ្រោះតែម្តង

បាត់ដំបង: កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី នៅចំ ណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ ដំ បង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង ឃឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំតាលាស់ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ ដោយចបកាប់ បានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះឈ្មោះ ព្រំ រ៉ា ត់ ភេទប្រុស អាយុ៤២ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសូរិយា រាម ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ប ណ្តាលឱ្យរងរបួស ចំក្បាលផ្នែកខា ង ក្រោយ ០១ កន្លែង ចំថ្គាមខាងឆ្វេងចំនួន០១កន្លែងចំពីក្រោយខ្នង ០១ កន្លែ ងនិងស្មាទាំងសងខាង(រងរបួសមធ្យ ម) រួចគេចខ្លួនបាត់ពីកន្លែងកើត ហេតុ។

នៅក្រោយកេីតហេតុសមត្ថកិច្ចនគរបាលទទួល ព័ត៌មានពីករណីនេះ ខ ណ:ជនរងគ្រោះត្រូវបាន នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។

អនុវត្តតាម យោបល់ដឹកនាំរបស់លោ កឧត្តមសេ នី យ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាល ព្រហ្មទ័ណ្ឌ លោ កវរសេនីយ៍ឯក ស គឹម ឡុង អធិ ការនគរបាលស្រុកមោងឫស្សី បាន ដឹកនាំកម្លាំងផ្នែកជំនាញ រូមជាមួយ កម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលគារបានធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជន ស ង្ស័យឈ្មោះសៀង ឃឹមភេទប្រុ ស អាយុ២០ឆ្នាំ បាននៅថ្ងៃទី១៧ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង១១និង ៥០ នាទី នៅចំណុចផ្សារត្រី ស្តិតក្នុងក្រុមទី៩ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរ បា ល ស្រុកមោងឫស្សី ដើម្បីធ្វេីការសាក សួរ និងចាត់ការតាមផ្លូវច្បាប់ (ចំណែកវត្ថុតាងរកមិនទាន់ឃើញ )។

ចំពោះមូលហេតុដែលឈានដល់កេីតករណីហិង្សានេះគឺដោយសារជន សង្ស័ យនិងជនរងគ្រោះផឹកស្រាជា មួយគ្នា ហេីយជ នរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួន ក៏ផ្តេីមជាទាស់ពាក្យសំដីរួចជនសង្ស័យក៏យកចបកា-ប់វា-យទៅលើជនរងគ្រោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវ បានឃាត់ខ្លួន ជា ប ណ្តោះអាសន្នដើម្បីកសា ង សំណុំរឿងបញ្ជូន មកការយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕

 

មតិយោបល់