ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ករណីជួញដូរទ្រង់ទ្រាយធំ ដោយខុសច្បាប់ នូវសារធាតុញៀននិង ប្រើប្រាស់អាវុធឆ្នៃ នៅស្រុក ពញាឮ

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ កក្កដា គ.ស ២០២២ ករណីជួញដូរ ចាត់ចែងសម្រួល ផ្តល់ទីតាំងឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននិង ប្រើប្រាស់អាវុធឆ្នៃខុសច្បាប់ចំណុចផ្ទះជនសង្ស័យឈ្មោះ រស់. ធារ៉ា ភូមិពាមជំនីក ឃុំ កំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល។

ជនសង្ស័យចំនួន ០៥ នាក់ ( ឃាត់ខ្លួន ) ៖

១/ ឈ្មោះ រស់. ធារ៉ា. ប្រុស ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល ( មានសារធាតុញៀនក្នុងទឹកនោម ) មុខសញ្ញាជួញដូរសកម្ម ។

២_ ឈ្មោះ អឿន ពិសិដ្ឋ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ. ទីលំនៅ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ( មានសរធាតុញៀន ក្នុងទឹកនោម) ធ្លាប់ជាប់ពន្ធនាគារ។

៣_ ឈ្មោះ អ៊ុក. ចន្ថា ហៅថា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបកម្មករផ្សារដែក ទីលំនៅ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌ័ សែនសុខ. រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម)។

៤_ ឈ្មោះ យ៉. យាំងតេវ ភេទប្រុស ជនជាតិវៀតណាម មុខរបរ លក់ថ្នាំញៀន ( អ្នកដឹកជញ្ជូនថ្នាំ) ទីលំនៅ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម)។

ជនសង្ស័យរូបនេះ. មានរបួស បែកឆ្អឹងកែងជើងខាងស្តាំ ដោយមូលហេតុ ជនសង្ស៍យ លោតពីលើផ្ទះកើតហេតុ មកដី កម្ពស់ប្រម៉ាន ពី ៨ ទៅ ១០ ម៉ែត្រ។

៥_ ឈ្មោះ ចាន់ រតនា ហៅង្វៀង រត្ន័ ហៅ អាយូ. ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ថ្នាំញៀន ទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ. រាជធានីភ្នំពេញ ( មានសារធាតុញៀនក្នុងទឹកនោម) ធ្លាប់ចូលមណ្ឌលព្យាបាល។

វត្ថុតាងចាប់យក៖

១–សារធាតុញៀនម៉េតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន ១២.កញ្ចប់ ( កញ្ចប់ធំ០១. កញ្ចប់តូច ១១ កញ្ចប់.) ទម្ងន់សរុប ១០០៧ , ៦៨ក្រាម ។

២_ សារធាតុញៀនប្រភេទ ម៉ាគ្រាប់ ( W Y ) ចំនួន ០៥ កញ្ចប់. មានចំនួនគ្រប់សរុប. ៩១៣ គ្រាប់. ទម្ងន់សរុប. ៨៣ ,៣៤ ក្រាម។

៣_ ជញ្ជីង អេឡិចត្រូនិច ០២ គ្រឿង ( ជញ្ជីងថ្លឹងថ្នាំញៀន)។

៤ _ ទូរសព្ទ័ចម្រុះ ចំនួន ០៧ គ្រឿង ។

៥_ អាយផេត ចាស់ ០១ គ្រឿង ។

៦_ ឧបករណ៏ ច្រកវិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀន មួយចំនួន ។

៧ _ អាវុធកែឆ្នៃ បាញ់គ្រាប់ឃ្លី ចំនួន ០១ ដើម ។

៨ _ ដាវដែក ចំនួន ០២ ដើម

៩_ វិទ្យុទាក់ទង ធន់តូច ចំនួន ០២ គ្រឿង ។

១០_ ម៉ូតូ ០១គ្រឿង ម៉ាក X R. ពណ៎ក្រហម ស្លាកលេខ ភ្នំពេញ 1 F I 4909 ។

១១ _ រថយន្ត ០១ គ្រឿង ម៉ាក CAMRYហើម ពណ៌ខ្មៅ ស្លាកលេខដោះចេញ។

១២ _ ស្លាកលេខយានយន្ត ចំនួន ០៣ សន្លឺក ។

១៣ _ ទូកម៉ាស៊ីន ០១ គ្រឿង. ហៅទូក ស្មាច់ប៉ាឡា ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុ ខាងលើ មានមហាជន បានរាយការណ៏មកផ្នែកជំនាញថា ៖ មានជនសង្ស័យ ខាងលើ កំពុងប្រមូលផ្តំគ្នា ធ្វើសកម្មភាពនៅក្នុងផ្អះជនសង្ស័យ ឈ្មោះ រស់. ធារ៉ា ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាន បានចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបាន បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះខាងលើ និងឆែកឆេរ រកឃើញចាប់យកវត្ថុតាង និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីសាកសួរ ដោយមានការសម្របសម្រួល នីតិវិធី ពីឯកឧត្តម លាវ. ស្រេង ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រស់ ធារ៉ា សារភាពថា ខ្លួនទិញថ្នាំញៀននេះ ពីឈ្មោះ. ចាន់ រតនា ហៅ ង្វៀង រត្ន័ហៅអាយូ ទិញម្តងៗ ចាប់ពី ១០០០០០០រៀល ( មួយលានរៀល)។

ជនសង្ស័យឈ្មោះ ចាន់ រតនា ហៅង្វៀង រត្ន័ ហៅ អាយូ និងឈ្មោះ យ៉. យាំងតេវ បានសារភាពថា បានយកថ្នាំញៀន មកលក់ឲ្យឈ្មោះ រស់. ធារ៉ា ពិតមែន. ធ្វើដំណើរដោយមធ្យោបាយ ទូកម៉ាស៊ីន ហៅ ទូកស្មាច់ប៉ាឡា ដោយទីញពីឈ្មោះ មី ជនជាតិវៀតណាម ផ្ទះ នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ប្រើទូរសព្ទ័លេខ 093292683។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់