ព័ត៌មានជាតិ

រថយន្តបុករះម៉ូតូ ២គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ ៤នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: នៅថ្ងៃច័ន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុករះជាមួយនិង ម៉ូតូ ០២ គ្រឿង ត្រង់ចំណុចមុខផ្ទះឈ្មោះ តន លើផ្លូវបេតុង១០៨០ ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាក HYUNDAI SANTAFE ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X.3445 ធ្វើដំណើរលើផ្លូវបេតុង១០៨០ ក្នុងទិសដៅពីត្បូងទៅជើង
១/ អ្នកបើកបររថយន្តឈ្មោះ ជុំ កែវ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AO.4847 ហើយខ្ទាតទៅប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ 1Y.0179 បើកបរលើផ្លូវបេតុង១០៨០ ក្នុងទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា)។

២/ អ្នកបើកបរឈ្មោះ ធី ហារី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងសំណង់ មិនពាក់មួកសុវត្តិភាព (របួសធ្ងន់) ស្នាក់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នករួមដំណើរ ១/ ឈ្មោះ រឿន ថារី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្លាប់នៅកន្លែងកើតហេតុ ២/ ឈ្មោះ ធារី ផាន់ណា ភេទស្រី អាយុ ៤ឆ្នាំ របួសធ្ងន់ (ប្រពន្ធកូន) ស្នាក់នៅភូមិឃុំ ដូចអ្នកបើកបរខាងលើ ។
៣/ អ្នកបើកបរឈ្មោះ ឌុច មិនា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ មិនពាក់មួកសុវត្តិភាព ស្នាក់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ព្រីង ឋាន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរធ្វើការរោងចក្រ មិនពាក់មួកសុវត្តិភាព ស្នាក់នៅភូមិឃុំដូចអ្នកបើកបរខាងលើ(របួសធ្ងន់) ។

ក្នុងករណីនេះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់ ខូចខាតម៉ូតូរថយន្តធ្ងន់ស្រាល ៣គ្រឿង កម្លាំងជំនាញបានប្រគល់ជូនទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី អ្នករងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់