ព័ត៌មានជាតិ

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បង្រ្កាបជនសង្ស័យបាន ៨នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ដោយមានកាចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងកាបង្ការនិងបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី នៅថ្ងៃចន្ទ៥រោជ ខែអាសាឍ ឆ្នាំខាល ចត្វាស័ក.ព.ស២៥៦៦ត្រូវនិងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង ១៣និង៣៩នាទីកម្លាំងសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបាន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានចុះធ្វើកាបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយកន្លែងស្ថិតនៅត្រង់ចំណុចស្រែអូរណាស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ដោយមានការចូលរួមពីលោកមេភូមិ អូរណានិងលោកជំទប់ទី២ឃុំស្រែខ្ទុមនិងមានការសម្របសម្រួលពី លោក ស៊ាវ ងីឈាន់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ដែលមានឈ្មោះដូចខាងក្រោម
ជនសង្ស័យទី១. មាន ឈ្មោះ ធឿន ញី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។
ជនសង្ស័យទី២.មាន ឈ្មោះ ចេះ ធន ភេទប្រុស អាយុ ២៧ឆ្នាំមាន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ស្រែខ្ទុម ឃុំស្រែខ្ទុមស្រុកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទី៣.មានឈ្មោះ មួង បូរិន ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ជនសង្ស័យទី៤.មានឈ្មោះ ហ៊ាង សុខនៅ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ជនសង្ស័យទី៥.មានឈ្មោះ ចែម រុន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី៦.មាន ឈ្មោះ សម្បត្តិ វេហា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ជនសង្ស័យទី៧.មានឈ្មោះ ជឿន ឡូញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី៨.មានឈ្មោះ គ្រី ផុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង០៨នាក់ខាងលើ កម្លាំងជំនាញបានពិនិត្យទឹកម៉ូត្រលទ្ធផលវិជ្ជមានទាំងអស់ ។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរ និងដកហូតបានរួមមានដូចខាងក្រោម.សារធាតុសង្ស័យថាជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ ក្នុងនោះ (៥កញ្ចប់ធំល្មម និង៧កញ្ចប់តូច )ទូរសព្ទដៃចំនួន ០៧គ្រឿង ម៉ាក oppo ចំនួន ០៣ គ្រឿង. ម៉ាក vivo ចំនួន ០៣ គ្រឿង. ម៉ាក iPhone ចំនួន០១គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿងថង់វិចខ្ចប់ថ្នាំញៀននិងឧបករណ៍កែឆ្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួនម៉ូតូចំនួន ៤គ្រឿង.កន្រ្តៃ ចំនួន០១.ដើម ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់