ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ទិដ្ឋភាពក្រុមអ្នករាវរកសាកសព បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្ដាលឲ្យក្រឡាប់ទូក ត្រូវទឹកគួចយកទៅបាត់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ទិដ្ឋភាពក្រុមអ្នករាវរកជនជាតិវៀតណាម និងខ្មែរ កំពុងជិះទូកជាច្រើនគ្រឿង និងប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក ដើម្បីរាវរកសាកសពបុរសម្នាក់ ដែលបានយកសំណាញ់ទៅបង់ត្រីនៅទំនប់បារាំង បណ្ដាលឲ្យក្រឡាប់ទូកត្រូវទឹកគួចយកទៅបាត់ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពុងឆ្នាំង។

ជនរងគ្រោះឈ្មោះ ហៅក្រៅថា អួន អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន មិនទាន់រកឃើញសាកសពជនរងគ្រោះទេ កម្លាំងជំនាញជនជាតិវៀតណាម និងខ្មែរ កំពុងរាវរកបន្ត៕

មតិយោបល់