ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង៥០នាទីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ពាក់ព័ន្ធនឹងបទល្មើស ចំនួន ២ ករណី នៅចំណុចមុខមជ្ឈមណ្ឌលកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីទី១ ឆក់ទូរស័ព្ទដៃ IPhone កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ នៅចំណុចគល់ស្ពានឥន្ធូរ មុខភោជនីដ្ធាន អលមែនសេវេនស៊ី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
ករណីទី២ ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុច ក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ២និង៤០ នាទីរសៀល ។
ជនសង្ស័យឃាត់ខ្លួនទី១.ឈ្មោះ តុលា ដាវុធ ហៅ ពុយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី ១១(ក១) ស្នាក់នៅផ្ទះមិនចាំលេខផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង២.ឈ្មោះ ឡេង សុផា ហៅ ប៊យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាវ៉េសឡាញ ថ្នាក់ទី ១១(ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក រួមមាន៖
– ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៨ លេខតួ ៨១២៤០៣១ លេខម៉ាស៊ីន ៨១២៤០៣១ គ្មានស្លាកលេខ
– មួកសុវត្ថិភាព ពណ៌ ស ម៉ាក SPC ពាក់ពេលធ្វើសកម្មភាពចំនួន ១
– ស្បែកជើងផ្ទាត់ ពណ៌ស ខ្មៅ ពាក់ពេលធ្វើសកម្មភាពចំនួន១គូ។
ចំណែកជនរងគ្រោះ ឈ្មោះ WANG YU ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E ៩៩២៤៣៧៧៤ មុខរបរ ពាណិជ្ជករ ស្នាក់នៅសណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់ មានដូចជា ប្រាក់ ៩៧០០ដុល្លារអាមេរិក ប្រាក់ហុងកុងចំនួនប្រហែល៣០០០ ប្រាក់ចិន ១៩០០ លិខិតឆ្លងដែនចំនួន១ បណ្ណ័បើកបរប្រទេសចិន ចំនួន១ បណ្ណ័ការងារចំនួន១ ទូរសព្ទដៃចំនួន២ គ្រឿង ម៉ាកIPhone6s ពណ៌ ផ្កាឈូកចំនួន១ និងម៉ាកសាន់ម៉ី៦ ពណ៌ ខ្មៅ ស៊ីមកាតលេខ ២០៨៦១៣២៩០០ លេខប្រទេសចិនចំនួន១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕







មតិយោបល់