ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ពីរកង់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរស០២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AJ-8170 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ពីរកង់ ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច បន្ទាប់មកអ្នកបើកបររថយន្តបាននាំគ្នាចុះពីលើរថយន្ត ហើយគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង ។

បន្ទាប់ពីពេលកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវធីផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់