ព័ត៌មានជាតិ

មើលទៅ! WhatsApp សម្រាប់កុំព្យូទ័រអាច​នឹង​មាន​ឆាប់ៗ​ខាង​មុខ​

ក្រោយពេលប្រកាសថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ ៣០០លាននាក់រួចមក នៅពេល​នេះ​ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ថា ​WhatsApp អាចនឹងប្រើបាននៅលើកុំព្យូទ័រក្នុងពេលឆាប់ៗនេះ។

លោក លោក Pavel Durov ស្ថានិកក្រុមហ៊ុន Telegram បានថ្លែងនៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ TechCrunch ​ថា ​WhatsApp ​កំពុង​តែ​សំងំ​បង្កើត​កម្មវិធី​សម្រាប់​កុំព្យូទ័រ​ ហើយ​ក៏កំពុងតែសាកល្បងប្រើផងដែរ។

លោក Pavel ហានអះអាងបែបនេះដោយសារតែលោកបានដឹងថា WhatsApp ព្យាយាមជួលបុគ្គលិក​ជាន់ខ្ពស់​របស់ខ្លួន​ឲ្យ​ជួយ​បង្កើត​កម្មវិធី​សម្រាប់​កុំព្យូទ័រ។

ប៉ុន្តែព័ត៌មាននេះនៅមិនទាន់យកជាផ្លូវការនោះទេ ព្រោះថា ខាង WhatsApp ពុំដែលធ្លាប់បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទាក់​ទង​នឹង​ព័ត៌មាន​នេះ​ឡើយ៕

whatsapp-for-pc

មតិយោបល់