ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខម្នាក់បន្ទាប់ពីលួចទូរស័ព្ទiPhone-11Pro ទៅលក់

ភ្នំពេញ: យោងតាមផេករបស់ប៉ុស្តិ៍ននគរបាលរដ្ឋបាលព្រែកឯង បានឲ្យដឹងថា សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណី លួចទូរស័ព្ទដៃ នៅហាងកាហ្វេប៊េន ភូមិក្បាលជ្រោយ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង០៣និង០០នាទីរំលងអាធ្រាត។
-ជនរងគ្រោះឈ្មោះទុន ចាន់រក្សា ភេទ ប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ បុគ្គ លិកហាងកាហ្វេ ស្នាក់នៅទីតាំងកើតហេតុ។
-ជនសង្ស័យឈ្មោះ វ៉ែន កក្កដា ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១៦ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះដេកនៅចំណុចកើតហេតុ ដោយទុក ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone-១១ Pro Max ពណ៌ទឹកមាស (លេខស៊ីម ០១១៧២៩០៦៦) លើក្បាលដំណេក ស្រាប់តែជនសង្ស័យលួចយកទូរស័ព្ទដៃ ជនរងគ្រោះម៉ាកខាងលើ គេចខ្លួនយកទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ ស៊ីចាយអស់។ លុះដល់ម៉ោង០៩និង០០នាទី ថ្ងៃដដែល ជនសង្ស័យកំពុងនៅភូមិកើតហេតុខាងលើ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។

 

មតិយោបល់