ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៣នាក់​ ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយ យ៉ាងសកម្ម

តាកែវៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ០៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ក្របូចបាននៅយប់តែមួយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ០៧រោច ខែអាសាឍឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង២០នឹង ២៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្តដល់ចំណុចផ្ទះជួលរបស់ ឈ្មោះ តា គត់ ស្ថិតក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​ បានឃើញសង្ស័យ ២នាក់ ដែលកំពុងធ្វើសកម្មភាពកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនក្នុងនោះរួមមាន៖
១- ឈ្មោះ ស៊ុន វណ្ណះ( ហៅម៉ុនថា) ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ( ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម )
២- ឈ្មោះ ជា សុភ័ក្រ្ត (ហៅកង្កែប) ភេទស្រីអាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់) និងដកហូតវត្ថុតាង រួមមានម្សៅក្រាមថ្លាពណ៍ស ចំនួន០២កញ្ចប់ ។

ក្រោយការសួរចម្លើយ និងការឆ្លើយសារភាពពីជនសង្ស័យមក នៅវេលាម៉ោង ២១និង០៥នាទី ជនសង្ស័យ០២នាក់ខាងលើ បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ទូច ថេត ភេទស្រី អាយុ២៥ឆ្នាំ (ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ) ភ្លាមនោះ សមត្ថកិច្ចយើងបានធ្វើតាមជំនាញនិងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទូច ថេត បាននៅចំណុច វាលស្រែខាងក្រោយកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដកហូតវត្ថុតាង:ទូរស័ព្ទដៃចំនួន០២គ្រឿង ផងដែរ ។

បច្ចុប្បន្នកំម្លាំងជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

មតិយោបល់