ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ស្រ្តីម្នាក់រួមទាំងគ្រឿងញៀនជាង៥២គីឡូក្រាម

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២១ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីកម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្ដមសេនីយ៍ទោសាន សុទ្ធី, លោកវរសេនីយ៍ឯកមាសហត.លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរវរសេនីយ៍ឯកជាវវណ្ណានាយការិយាល័យ(ក៥)មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោកស៊ិតវណ្ណ:ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបនៅចំណុចមុខបន្ទប់ជួលC04ផ្លូវបេតុងស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ខាងលើដែលជនល្មើសស្នាក់នៅ។

ប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះឆន សុខា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន:-មេតំហ្វេតាមីន(ICE)ទម្ងន់៥២គ.ក្រ៦០៨.៤៦ក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

 

មតិយោបល់