ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្រើប្រាស់អាវុធខ្លីជ័រនិងកាំបិតបុ័ងតោប្លន់យកលុយ១៥០០$

ភ្នំពេញ: យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២:៣០នាទី ដោយទទួលបញ្ជាផ្ទាល់ពីលោក វរសេនីយ៏ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងផ្នែកជំនាញ ខណ្ឌបានសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់បទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (ប្រើប្រាស់អាវុធខ្លីជ័រនិងកាំបិតបុ័ងតោប្លន់យកលុយចំនួន១៥០០$ (មួយពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិច) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥២ ផ្លូវលេខ២៥៥ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៤:៥០នាទីទាបភ្លឺ និង (មួយករណីទៀត) ដែលកើតហេតុនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិសន្សំកុសល សង្កាត់សន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់