ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកRange Rover បើកបរបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកដែក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Range Rover ស៊េរីទំនើប មួយគ្រឿង បើកបរបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកដែក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃតាសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-8767​ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ បានបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកដែកមួយគ្រឿង បណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯរថយន្តនោះវិញ បានមុតដែកធ្លុះរងការខូចខាត ។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមការងារព័ត៌មានPost News យើងខ្ញុំមិនទាន់ឃើញវត្តមាន កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកអន្តរា គមន៍នូវឡើយនោះទេ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារយើងខ្ញុំ មិនទាន់ដឹងពីចំណាត់ការរបស់សមត្ថកិច្ច ដោះស្រាយយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់