ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តCorolla មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខរួញចូលគ្នា

ភ្នំពេញៈ នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Corolla មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ចំណែករថយន្តផ្នែកខាងមុខរួចចូលគ្នា ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក Corolla មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2J-0347 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង នៅទល់មុខវិទ្យាល័យបឹងត្របែក បណ្តាលឲ្យរងការខូចខាត ។ ចំណែកឯរថយន្តបង្កហេតុនោះវិញ បានខ្ទេចផ្នែកខាងមុខរួញចូលគ្នាខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះដែរ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាលផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗ វត្តមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបាន យករថយន្តបង្កហេតុទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់