ព័ត៌មានជាតិ

អាសូរណាស់! មន្ត្រីអាវុធក្រុងភ្នំពេញម្នាក់ ជិះម៉ូតូទៅមើលយាយឈឺនៅកំបូល ត្រូវរថយន្តកុងតឺន័រកិនស្លាប់តាមផ្លូវ

ភ្នំពេញៈ នាវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីរថយន្តកុងតឺន័រកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃួន វិសាល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មន្ត្រីអាវុធក្រុងភ្នំពេញ ស្នាក់នៅកន្លែងការងារ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) បើកបរម៉ូតូម៉ាក ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-3870។
រថយន្ត

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរទៅមើលយាយឈឺ នៅកំបូល ប៉ុន្តែជាអកុសលមិនទាន់ទៅដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនស្លាប់ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់