ព័ត៌មានជាតិ

សាកសពបុរសម្នាក់ ត្រូវគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេ នៅខណ្ឌជ្រោយចង្វា

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ធ្លាយពោះវៀន ចេញមកក្រៅ បានអណ្តែកនៅក្នុងទឹកទន្លេមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមដងទន្លេបាសាក់ ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស ធ្វើកោសល្យវិច្ច័យ បានចុះទៅស្រង់យកសាកសពជនរងគ្រោះមកពិនិត្យមើលទៅតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពព័ត៌មានPost News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់