ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ ត្រូវនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវបេតុង ភូមិភៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ:កម្លាំងចុះល្បាតក្នុងមូលដ្ឋាន
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ ហង្ស សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ ផាន មករា ហៅមាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិស្វាយ ឃុំឆ្វែង ស្រុកពញាឭ ខេត្តកណ្ដាល មុខរបរអ៊ុតម៉ូតូ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក់ SUZUK LETS ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ដែកសំប៉ែតចុងស្រួច ចំនួន០១, កូនសោក្សៀលេខ៨ ចំនួន០១, ដែកលួសក្រង៉ុក ចំនួន០១ និងកូនសោម៉ូតូ ចំនួន០២ ។

បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕

មតិយោបល់