ក្មេងប្រុសម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅក្បែរពាងទឹក បន្ទាប់ពីក្មេងរងគ្រោះរូបនេះ បានរត់លេងពួននៅក្បែរពាងទឹក ហើយជាន់តំណរខ្សែភ្លើង បណ្តាលអោយឆក់ស្លាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលសា្លប់ ដោយឆក់ខ្សែរភ្លើងឆក់នេះ មានឈ្មោះ នឹង លី អាយុ១១ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាផ្សារ ស្រុកបរិបូរណ៍ និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ នឹងក្មេងៗក្នុងភូមិជាច្រើន បានលេងដេញពួន ខណៈក្មេងប្រុសរងគ្រោះ រត់ទៅពួនកុំអោយគេមើលឃើញ គឺទៅពួនក្បែរពាងទឹកមួយកន្លែង ដែលនៅជិតផ្ទះ ក្នុងពេលដែលកំពុងពួននោះ ស្រាប់តែក្មេងរងគ្រោះ បានជាន់តំណរខ្សែរភ្លើង បណ្តាលឲ្យឆក់ភ្លាមៗ ដោយគ្មានអ្នកដឹង បណ្តាលអោយស្លាប់តែម្តង ។ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
https://i1272.photobucket.com/albums/y389/domneng/3D/Kompong_zpsf2340b2f.png
មតិយោបល់