ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់ រងរបួសធ្ងន់

ប៉ៃលិន: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃសុក្រ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណីបានកើតឡើងរវាងរថយន្ត និងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភាគីបង្ករមានឈ្មោះ សៅ លៀន ភេទប្រុស អាយុ ៤៨ឆ្នាំ (គ្មានរបួស) មុខរបរ លក់ដូរ មានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបររថយន្តម៉ាក សាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 9961 (ខូចខាតស្រាល) បើកបរទិសដៅពីទិសខាងលិច ឆ្ពោះទៅកើត ។

ភាគីរងគ្រោះមានឈ្មោះ វៃ ដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់) មានទីលំនៅភូមិអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាក ឆាលី ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 1I 9025 (ខូចខាតធ្ងន់) បើកបរពីទិសខាងជើង ឆ្ពោះទៅត្បូង ។

មូលហេតុបណ្តាលឱ្យគ្រោះថ្នាក់ មកពីកត្តាមនុស្សបើកបរ ខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន និងមិនគោរពផ្លូវអាទិភាព បច្ចុប្បន្នកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកវត្ថុតាងទាំងសងខាង មករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់